ព័ត៌មានជាតិ ព័ត៌មានបច្ចេកវិទ្យា ព័ត៌មានសេដ្ឋកិច្ច

ពិព័រណ៌ទូរស័ព្ទទំនើបៗ អីក៏ផ្ដល់រង្វាន់ច្រើនម៉្លេះ!

ភ្នំពេញ: ចាប់ពីម៉ោង៨ព្រឹក ដល់៧យប់ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ក្រុមហ៊ុនសែលកាត ផ្ដល់ជូនសាធារណជននូវឱកាសទទួលបានការបញ្ចុះតម្លៃរហូតដល់៥០% សម្រាប់រាល់ការជាវស្មាតហ្វូន ដែលអ្នកប្រាថ្នាចង់បាន លេខទូរស័ព្ទពិសេសៗ កញ្ចប់គម្រោងឥតគិតថ្លៃ និងកាដូជាច្រើនទៀត នៅមុខស្ថានីយទូរទស្សន៍ស៊ីធីអិន ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥។

ព្រឹត្តិការណ៍ពិព័រណ៌ទូរស័ព្ទទំនើបធំបំផុតរបស់សែលកាត រយ:ពេល៤ថ្ងៃនេះ នឹងមានបញ្ហាញជូននូវប្រភេទស្មាតហ្វូនម៉ាកល្បីៗ ទំនើបចុងក្រោយបំផុត រួមមាន LG Nokia Oukitel InFocus Philips Singtech Blackទស្សនា Xiaomi Camfone និង Meizu។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន ឲ្យដឹងថា “ពិព័រណ៌ទូរស័ព្ទទំនើបរបស់យើងរៀបចំឡើង ដើម្បីផ្ដល់នូវលទ្ធភាពដល់ប្រជាជនខ្មែរ ឲ្យទទួលបាននូវបទពិសោធដ៏អស្ចារ្យ ពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ 4G LTE ដែលក្រុមហ៊ុនបានផ្ដល់ជូន តាមរយ:ស្មាតហ្វូន 4G ដែលអាចរកទិញបានក្នុងព្រឹត្តិការណ៍នេះស្រាប់”។ លោកបន្តថា ព្រឹត្តិការណ៍នេះ នឹងផ្ដល់ជូននូវអ្វីដែលពិសេសដល់អតិថិជនគ្រប់គ្នាសមស្របទៅតាមថវិកាដែលជាការផ្ដល់ជូនពីក្រុមហ៊ុនដៃគូចូលរួមរបស់ខ្លួន នូវប្រភេទទូរស័ព្ទមានគុណភាពល្អ ក្នុងតម្លៃសមរម្យបំផុត។ ជាមួយការបន្ថែមជូនកញ្ចប់គម្រោងឥតគិតថ្លៃពីសែលកាត អតិថិជនទាំងអស់ នឹងរីករាយជាមយយការចាប់រង្វាន់ ព្រមទាំងបានប្រើប្រាស់ទូរស័ព្ទថ្មីរបស់ខ្លួន ដែលបើកចេញពីប្រអប់ភ្លាមៗ។

ពិព័រណ៌ទូរស័ព្ទពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះផងដែរ ក៏មានលក់ទូរស័ព្ទម៉ាកផ្សេងៗទៀត ដូចជា LG G5 SE, Philips V387, CamfoneS2, Blackទស្សនា V2, InFocus M810 និង Singtech Infinity L2។ ក្រៅពីអាចរកទិញនូវម៉ូដែលស្មាតហ្វូនដែលមានការបញ្ចុះតម្លៃរហូតដល់៥០%នោះ ព្រឹត្តិការណ៍នេះ ក៏មានផ្ដល់ជូននូវស៊ីមសែលកាត លេខពិសេសៗក្នុងតម្លៃដ៏ទាក់ទាញ ដោយមានភ្ជាប់គម្រោងអស្ចារ្យ ១ដុល្លារ=៣០ដុល្លារ ឥតគិតថ្លៃ កាដូផ្សេងៗ និងឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើនពីកម្មវិធីចាប់រង្វាន់ផងដែរ៕

IMG_1507

IMG_1531

IMG_1511

IMG_1515

IMG_1518

IMG_1521

IMG_1524

IMG_1525

IMG_1527

IMG_1528

IMG_1529

IMG_1533

IMG_1537

IMG_1539

IMG_1543

IMG_1545

IMG_1554

IMG_1558

IMG_1572

IMG_1575

IMG_1583

IMG_1587

IMG_1588

IMG_1595

IMG_1571

IMG_1563

មតិយោបល់