ព័ត៌មានជាតិ

សូមឪពុកម្ដាយប្រុងប្រយ័ត្នចំពោះកូនៗ! កុមារអាយុ៦ឆ្នាំម្នាក់ លង់ទឹកស្ទឹងស្លាប់

តាកែវ: វេលាម៉ោង ១២ថ្ងៃត្រង់ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ មានករណីកុមារលង់ទឹកស្ទឹង បណ្តាលឲ្យស្លាប់ ស្ថិតនៅភូមិព្រែកដា ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។

កុមារងគ្រោះឈ្មោះ សឿន ឆាយ ភេទប្រុស អាយុ ៦ ឆ្នាំ ឪពុកឈ្មោះ សឿន សល់ ម្តាយឈ្មោះ គង់ ចម្រើន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យឃើញថាកុមារងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន និងប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់