ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៦…

សៀមរាប:ថ្ងៃទី១៧.១០.២០២៣ ម៉ោង១៣.៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុច ភូមិស្វាយជ័យ.ឃុំត្រពាំងធំ.ស្រុកប្រាសាទបាគង.ខេត្តសៀមរាប. លើផ្លូវជាតិលេខ៦ ចន្លោះបង្គោលលេង២៩៤.២៩៥រវាង
រថយន្តនិងម៉ូតូ ច្រាស់ទិសគ្នា
មានរថយន្តមួយគ្រឿងម៉ាក សាមយ៉ុង ពណ៍លឿង ពាក់ផ្លាកលេខ ភ្នំពេញ2.AS 47 02=បើកបរមិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីតើតទៅលិច
បុកម៉ូតូមួយគ្រឿង ម៉ាក់ហុងដាទ្រីមពណ៍ខ្មៅផ្លាកលេខ បន្ទាយមានជ័យ 1D. 4874 បើកបរដោយឈ្មោះសឿន វេត ភេទ ប្រុសអាយុ៥៦ឆ្នាំ នៅភូមិតាតោកកណ្តាល.ឃុំចាន់សរ .ស្រុកសូទ្រនិគម.ខេត្តសៀមរាប (របួសធ្ងន់) បើកបរមានទីសដៅពីលិចទៅកើត បានបតចូលផ្លូវចិនមានអ្នករួមដំណើរពីក្រោយ១នាក់ ឈ្មោះសុងភេទប្រុសអាយុ៦៤ឆ្នាំ.នៅភូមិតាតោកកណ្តាលឃុំចាន់សស្រុកសូទ្រនិគម.ខេត្តសៀមរាប(ស្លាប់)
ក្រោយពេលកើតហេតុរួចអ្នកបើកបរម៉ូតូរថយន្តសង្គ្រោះពេទ្យដឹកយកទៅសង្គ្រោះ
ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នកបើកបររថយន្ត គេចខ្លួន
មូលហេតុអ្នកបើកបរម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន
រថយន្តនិងម៉ូតូខូចខាតស្រាលបានយកមករក្សាទុកនៅអធិការស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់