ព័ត៌មានជាតិ

ជនជាតិអង់គ្លេសម្នាក់ចងកសម្លាប់ខ្លួនក្នុងសណ្ឋាគារយីហោ ធីហៅស៍

ភ្នំពេញៈ បុរសជនជាតិអង់គ្លេសម្នាក់ មិនដឹងជាមានវិបត្តអ្វីដោះស្រាយមិនចេញ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងស្លាប់នៅ​ក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង ២០នាទី យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបន្ទប់លេខ៣១០ ជាន់ទី៣ ក្នុង​សណ្ឋាគារធីហៅស៍ ដែលមានទីតាំងនៅផ្ទះលេខ៣២ ផ្លូវ២៤២ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលបានចុះទៅធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនបរទេសដែលចងកសម្លាប់ខ្លួនខាងលើនេះ មានឈ្មោះPHILIP JAEMS ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៩-១០-១៩៦៤ ជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ ៥១០៦៩១៦២៦ ស្នាក់នៅបន្ទប់​កើតហេតុខាងលើ។

យោងតាមការឲ្យដឹងពីឈ្មោះ ដើង ធីដា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរជាអ្នករៀបចំបន្ទប់សណ្ឋាគារខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ​គាត់​បានទៅគោះទ្វាបន្ទប់ហៅជនរងគ្រោះដោយមិនឭឆ្លើយតប ទើបទៅយកកូនសោរមកចាក់ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះយកខ្សែក្រ​ណាត់​ធ្ពក់ទ្វា​បន្ទប់ទឹក ចងកស្លាប់ទៅហើយ ទើបនាំគ្នាហៅអ្នកគ្រប់គ្រង សណ្ឋាគាររាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកពិនិត្យ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មាការត្រួតពិនិត្យលើសាកសព និងដោយយោងតាមការបញ្ជាក់ពីលោកវិជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ឆ័យ របស់សាលាដំបូងរាជធានីភ្នំពេញ និងនគរបាលការិយាល័យបច្ចេកទេស បានបញ្ជាក់ថាជនរងគ្រោះស្លាប់ ដោយ​សារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ ហើយបច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅសាលតម្កល់សព​ក្នុងមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ដើម្បីរង់ចាំស្ថានទូត ទំនាក់ទំនងទៅកាន់សាច់ញាតិ មកទទួលយកទៅធ្វើបុណ្យនៅមាតុប្រទេសរបស់ខ្លួនវិញ ៕

ចងកចងកចងក

មតិយោបល់