ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធខុសច្បាប់

ព្រៃវែងៈ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយខុសច្បាប់។

ជនសង្ស័យឈ្មោះ វ៉ិន អ៊ូក ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះ ឃៀម ស្រូយ ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ។

ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យបានមកធ្វើសំណង់ នៅភូមិព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ព្រៃវែង និងមានគំនុំជាមួយជនរងគ្រោះ ស្រាប់តែយកកាំភ្លើងAK47 អត់ស្វាយមករកបាញ់ជនរងគ្រោះ រំពេចនោះត្រូវអ្នកស្រុកឃើញទាន់ ក៏ប្ដឹងសមត្ថកិច្ចឲ្យជួយចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់៕

មតិយោបល់