ព័ត៌មានជាតិ

រថយន្តបុកម៉ូតូផ្ដាច់ជីវិតបុរស ២នាក់ ភ្លាមៗ យ៉ាងអាណោចអធ័ម នៅខេត្តសៀមរាប

សៀមរាប: កាលពីវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉តូ ស្ថិតត្រង់ចំណុចភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-1494 សណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រះសីហនុ 4A-2096 អ្នកបើកបរឈ្មោះ ប៊ន ថាន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ម៉ូតូរងគ្រោះម៉ាក សេ១២៥ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្ទឹងត្រែង 1B-0780 បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់៖
១/ឈ្មោះ ហ៊ីង អាត ភេទប្រុស អាយុ ៥៩ឆ្នាំ (ស្លាប់អ្នកបើកបរ) ទីលំនៅភូមិជាំធំ ឃុំកោះស្លែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
២/ឈ្មោះ ហ៊ីង សុខ ភេទប្រុស អាយុ ៧០ឆ្នាំ (ស្លាប់) រស់នៅភូមិជាំធំ ឃុំកោះស្លែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី រីឯសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់