ព័ត៌មានជាតិ

Jo-Wilfried​ ​Tsonga​ ​ឡើ​ង​ទៅ​កា​ន់​វគ្គ​ផ្តា​ច់​ព្រ័​ត្រ​នៃ​ក​ម្ម​វិ​ធី​ ​Moselle​ ​Open​

កីឡាករជើងខ្លាំងក៏ជាអ្នកការពារតំណែងជើងឯក Jo-Wilfried Tsonga បានឈានដំណើរឡើងទៅវគ្កផ្តាច់ព្រ័ត្រ នៃកម្មវីធី Moselle Open កាលពីថ្ងៃសៅរ៍ បន្ទាប់ពី កីឡាករ Andreas Seppi បានបញ្ចប់ដំណើររបស់ Gael Monfils ។

Gael Monfils កីឡាករដែលវិលត្រលប់ពីបញ្ហាក្បាលជង្គង់ ហើយក៏ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែ សំណាងមិនល្អ ត្រូវបានចាញ់កីឡាករអ៊ីតាលី Andreas Seppi ដោយពីន្ទុ 2-1 ពោលគ្រាប់បាល់ 3-6 6-1 និង 6-4។

ចំណែកការជួបគ្នារបស់ Jo-Wilfried Tsonga និង Nikolay Davydenko លំដាប់ទី ២ របស់រុស្ស៊ី កីឡាករ Jo-Wilfried Tsonga បានបំបាក់កីឡាការរុស្ស៊ីដោយពិន្ទុ 2-1 ក្នុងនោះពិន្ទុ 6-0 3-6 និង6-4។តើ Jo-Wilfried Tsonga អាចនឹងការពារតំណែងជើងឯកសម្រាប់ព្រឹត្តិការណ៍ Moselle Open បានដែរឬទេ?៕

Jo-Wilfried Tsonga

មតិយោបល់