ព័ត៌មានជាតិ

អភិបាលក្រុងភ្នំពេញ កោះមន្រ្តីប្រជុំ រឿងដីបឹងកក់ និងរឿងបុរីកីឡា

ភ្នំពេញ: អភិបាលរាជធានីភ្នំពេញ លោកបា៉ សុជាតិវង្ស នៅព្រឹកថ្ងៃទី២១មេសានេះ បានកោះមន្រ្តីប្រជុំជារួមមួយ នៅសាលាប្រជុំសាលារាជធានីភ្នំពេញ ដើម្បីរិះរកវិធានការដោះស្រាយនូវសំណុំរឿងចាស់មួយចំនួន ដូចជាវិវាទដីធ្លីនៅបឹងកក់និងបុរីកីឡា ។
ក្រៅពីការលើកឡើងនូវបញ្ហាទាំងនេះ លោកបា៉ សុជាតិវង្ស ក៍បានរំលេចពីការអភិវឌ្ឍន៍ក្នុងក្រុងផងដែរ បន្ថែមពីនោះលោកបានលើកឡើងពីផលអវិជ្ជមាន ។ ដើម្បីបំពេញនូវការរាំងស្ទះ និងភាពអសកម្ម ឬការរិះគន់ទៅលើអាជា្ញធ អភិបាលរាជធានីភ្នំពេញ លោក បា៉ សុជាតិវង្ស ក៍បានដាក់ផែនការឱ្យមន្រ្តីជំនាញនីមួយអនុវត្តន៍គោលការណ៍ទាំងនេះ ក្នុងនោះមានទាំងការជួសជុលផ្លូវខូច ស្ថាបនាផ្លូវតូចធំ និងដាក់ប្រព័ន្ធលូ ដើម្បីរំដោះទឹកភ្លៀង ។

  
  
  

មតិយោបល់