ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពីបទជួញដូរគ្រឿងញៀន

ត្បូងឃ្មុំៈ ​​កម្លាំង​​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន ​ចុះ​ល្បាត​ត្រួត​ពិនិត្យ ​ក្នុងភូមិ​សាស្ត្រ​ ស្រុក​មេមត់ ​បាន​ប្រទះឃើញ​មុខ​សញ្ញា​ជនសង្ស័យ​​ បាន​​ធ្វើការឃាត់ខ្លួន​ និង​​ឆែកឆេរ​​​រ​ក​ឃើញ​ថ្នាំញៀនប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់ ​និង​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង​​ ​កាលពី​​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ ​​នៅ​ចំណុច​តារាង​បាល់ទាត់​ខ្នង​ក្រពើ ស្ថិតនៅ​ភូមិ​ខ្នង​ក្រពើ​កើត​ ឃុំ​មេមត់ ស្រុក​មេមត់ ​ខេត្ត​ត្បូងឃ្មុំ​។

សមត្ថកិច្ច​ជំនាញ​ បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ ឈ្មោះ ហឿង មករា ហៅ វិត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ខ្នង​ក្រពើ​លិច​ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ​កំពុង​ជិះ​ម៉ូតូ​ក្នុង​ទិសដៅ​ ពី​លិចទៅ​កើត កម្លាំង​សមត្ថកិច្ច​យើង​ហៅ​សុំ​ធ្វើការ​ត្រួតពិនិត្យ​ស្ទាប​ឆែកឆេ​រ ជនសង្ស័យ​ បាន​បោះ​ថ្នាំញៀន​ម៉ា​ទឹកកក​១​ កញ្ចប់​តូច​លើដី​ កម្លាំង​យើងបាន​នាំខ្លួនជនសង្ស័យ​ រួម​នឹងវត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ​​​១​កញ្ចប់​តូច ​និង​ម៉ូតូ​១​គ្រឿង​ ម៉ាក​ស្ទេ​ប ​ពណ៌​ផ្កាឈូក​ចាស់​ គ្មាន​ស្លាក​លេខ​ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ​​បន្ត​ធ្វើ​ការ​ត្រួតពិនិត្យ​បន្ថែម​​រក​ឃើញ​​ទូរស័ព្ទ​ម៉ាកសាំ​សុង ​ថ្នាំញៀនម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់តូច​។

បច្ចុប្បន្ន​ ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​កំពុង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​នី​តិ​វិធី៕

IMG-20160728-WA0001_resized_1IMG-20160728-WA0000_resized_1

មតិយោបល់