ព័ត៌មានជាតិ

កម្មកររោងចក្រ ហ្រ្គែនអីស្ត ហ៊្វូតវែរ ជាង៣០នាក់ ដួលសន្លប់

កណ្ដាលៈ កម្មកររោងចក្រ ហ្រ្គែនអីស្ត ហ៊្វូតវែរ ប្រមាណជាង៣០នាក់ ក្នុងចំណោមកម្មករ១១០០នាក់ បានដួលសន្លប់នាវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានដឹងថា នៅរៀងរាល់ម៉ោង១១និង៣០នាទីកម្មករតែងតែចេញមកហូបបាយនៅខាងក្រៅរោងចក្រ ក្រោយពីហូបបាយរួចនៅម៉ោង១២និង៣០នាទីកម្មករបាននាំគ្នាចូលធ្វើការជាធម្មតាវិញ ក៏មានឮសំឡេងកម្មករក្នុង (អាគារA) ស្រែកថា (ខ្មោចចូលក៏មានការស្រែកតៗគ្នា ខ្លះច្រៀងខ្លះរាំ ខ្លះទារកទឹក ខ្លះទៀតរកខោអាវ បន្ទាប់មកកម្មករបានទន់ដៃទន់ជើងដួលសន្លប់។ ក្រោយមកត្រូវបានគេដឹក បញ្ជូនទៅពេទ្យសុខាបែកចាន។

ប្រភពដដែលបានបន្តថា កាលពីកន្លងមកក៏ធ្លាប់មានកម្មករទន់ដៃទន់ជើងខ្អួតចង្អោ និងដួលសន្លប់ម្ដងរួចមកហើយ។

បើកតាមការពិនិត្យរបស់លោកគ្រូពេទ្យសុខាបែកចានបានបញ្ជាក់ថា កម្មករ ដែលដួលសន្លប់នោះ បណ្ដាលមកពីមានសុខភាពខ្សោយ។ ដោយឡែកចំពោះកម្មករក្រៅពីអគារA នៃរោងចក្រខាងលើបានចូលធ្វើការជាធម្មតា៕

photo_2016-07-28_14-27-17photo_2016-07-28_14-27-18photo_2016-07-28_14-27-19photo_2016-07-28_14-27-22photo_2016-07-28_14-27-23photo_2016-07-28_14-27-25

មតិយោបល់