ព័ត៌មានជាតិ

មេឆ្នោតល្បីមួយរូបត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្រុងតាខ្មៅ

កណ្តាលៈ អ្នកបើកល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោត)មួយកន្លែងត្រូវសមត្ថកិច្ចឃាត់ខ្លួនថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២និង១០នាទី ចំណុច ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល។
ជនសង្ស័យ០១នាក់មាន ឈ្មោះ លឹម សុខ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក ៖
១-ប្រាក់ខ្មែរចំនួន ៦៧.៥០០រៀល
២-ម៉ាស៊ីនគិតលេខ ០១គ្រឿង
៣-កន្រ្តៃដងជ័រខ្មៅ ០១
៤-ប៊ិចពណ៌ខៀវចំនួន ០៣ដើម
៥-ក្រដាសសម្រាប់កត់ឆ្នោត ០២ដុំ
៦-ក្រដាសកត់ឆ្នោតខ្មែរ០២ សន្លឹក
៧-ក្រដាសផ្តាន ០១ សន្លឹក ពណ៌ខៀវ
៨-ស៊េរីសម្រាប់ចេញឆ្នោតខ្មែរចំនួន ០៣សន្លឹក
៩-ក្រដាសកត់ឆ្នោតវៀតណាម០២សន្លឹក ។
នៅថ្ងៃកើតហេតុខាងលើ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះ បង្ក្រាបទីតាំងកត់ឆ្នោតខុស ច្បាប់ (កត់ឆ្នោតវៀតណាម និងឆ្នោតខ្មែរ) នៅចំណុច ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដ កណ្ដាល បានឃាត់ខ្លួន ជនសង្ស័យខាងលើ បានបញ្ជូនខ្លួនមកកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់