បន្ទាយមានជ័យៈ វេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ មានករណីលួចមួយបានកើតឡើង នៅចំណុចម្ដុំកាស៊ីណូផារ៉ាមិច ស្ថិតភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់។
ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ឌៀប វឿន ភេទប្រុស អាយុ ២០ ឆ្នាំ។
២/ឈ្មោះ មុំ សី ភេទប្រុស អាយុ ២៩ ឆ្នាំ។
អ្នកទាំងពីរ រស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ ឡុង ចាន់លាងរស់នៅភូមិឃុំខាងលើ។
ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យទាំង២នាក់បានចូលទៅក្នុងផ្ទះជនរងគ្រោះបំណងលួចទ្រព្យសម្បត្តិ ប៉ុន្តែជនរងគ្រោះឃើញទាន់ ក៏រត់ដេញតាមចាប់ជនសង្ស័យទាំង០២នាក់បាន បន្ទាប់មកទូរស័ព្ទហៅកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីនាំជនសង្ស័យទៅបញ្ជាការមូលដ្ឋាន អាវុធហត្ថក្រុងដើម្បីសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

មតិយោបល់