ព័ត៌មានជាតិ

Update៖ ប្រពន្ធក្រោកដាំបបរមិនឃើញប្តី ចេញទៅផឹកកាហ្វេដូចសព្វដង ស្រាប់តែចុះទៅមើលឃើញជាប់បង្កាន់ដៃ….

ភ្នំពេញៈ បុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ៥៩អឺ០ ផ្លូវ១៣០ ក្រុម៦ ភូមិ០៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពបុរសខាងលើឈ្មោះ សៀក ខេង ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរលក់ថ្នាំចិនសែ ទីកន្លែងកំណើតឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅទីកន្លែងកើតហេតុ ។

តាមការបំភ្លឺពីឈ្មោះ ឈៀង សុភី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរលក់ថ្នាំចិនសែ ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា មានករណីទាស់សំដីគ្នាបន្តិចបន្តួច រឿងបញ្ហាសុំលុយពីប្រពន្ធ ដោយប្រពន្ធមិនព្រមឲ្យ រួចប្តីបានគំរាមថា គាត់និងចងកសម្លាប់ខ្លួនឲ្យនាងឯងមើល លុះដល់ម៉ោង១៧និង០០នាទីព្រលប់ថ្ងៃទី១០ ខែដដែលគាត់ក៏ចេញពីផ្ទះទៅផឹកកាហ្វេបាត់ មួយម៉ោងក្រោយមក គាត់ក៏មកផ្ទះលក់ដូរជាធម្មតា ពេលយប់គាត់ក៏ឡើងទៅគេងនៅបន្ទប់គាត់រៀងៗខ្លួន រហូតដល់ម៉ោងកើតហេតុ ប្រពន្ធបានក្រោកដាំបបរ ដោយពុំឃើញប្តីគាត់ចេញទៅផឹកកាហ្វេ គាត់ក៏ចុះមកក្រោមឃើញប្តីចងកនឹងបង្កាន់ដៃជណ្តើរ រួចគាត់ក៏ស្រែកហៅកូន និងអ្នកជិតខាងឲ្យជួយស្រាយដាក់ចុះ ដើម្បីធ្វើចលនាឱ្យតែប្តីគាត់បានស្លាប់បាត់ហើយ ។

ក្រោយកើតឡើងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និងបានសហការជាមួយការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច្ច័យពិនិត្យសពនៅកន្លែងកើតហេតុ។

ជាលទ្ធផលតាមការពិនិត្យរបស់ការិយាល័យ ជំនាញបច្ចេកទេស និងលោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្នបានបញ្ជាក់ថា សពបុរសខាងលើ ពិតជាបានស្លាប់ដោយចងកធ្វើអត្តឃាតពិតប្រាកដមែន ។

សមត្ថកិច្ច បានប្រគល់សពឱ្យទៅប្រពន្ធជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់