ផឹកស៊ីស្រវឹងរករឿងគ្រួសារ យកខ្សែភ្លើងនិងអង្កត់អុស វាយមកលើប្រពន្ធកូន បណ្ដាលអោយរងរបួស

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពពេល នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប្រើអំពើហិង្សាក្នុងគ្រួសារ ជនសង្ស័យមានឈ្មោះ យ៉ៅ សារឿន ភេទប្រុស អាយុ៣១ រស់នៅភូមិក្រោលជី ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានផឹកស៊ីស្រវឹងរករឿងប្រពន្ធកូន ហើយបានយកខ្សែភ្លើង អង្កត់អុស វៃមកលើប្រពន្ធ បណ្ដាលអោយរងរបួស ចំណែកកូនស្រីស្នាមកន្ទួលពេញខ្លួន ។

ករណីនេះកម្លាំងបានទទួលពាក្យបណ្តឹងហើយបានចុះទៅ ដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *