ព័ត៌មានជាតិ

ខំប្រឹងរៀនណាប្អូនៗ កុំយកត្រាប់តាមយុវជនពីរនាក់នេះយកជំពាមកៅស៊ូបាញ់ ទៅលើរថយន្តកំពុងធ្វើដំណើរតាមដងផ្លូវ….

ត្បូងឃ្មុំ: ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង ២១ និង ១៥ នាទីនៅចំណុចទួលបុស្សតាកុក លើផ្លូវជាតិលេខ៧ ស្ថិតភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នគរបាលស្រុក បានចុះអន្តរាគមន៍ និងឃាត់ខ្លួនមុខសញ្ញា ០២ នាក់ ៖ ១.ឈ្មោះ រតន: សុខហេង ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ។ ២.ឈ្មោះ អាត ហយ ភេទប្រុស អយុ ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិ ដារកណ្តោល ឃុំដារ ស្រុកមេមត់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ពាក់ព័ន្ធនឹងករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (យកជំពាមកៅស៊ូបាញ់ទៅលើរថយន្តកំពុងធ្វើដំណើរតាមដងផ្លូវ) ៕

មតិយោបល់