ព័ត៌មានជាតិ

លោកបណ្ឌិតយ៉ង សាំងកុមារ៖ ខេត្តមណ្ឌលគិរីការប្រើប្រាស់សក្ដានុពលមិនបាន១០ភាគរយផង

មណ្ឌលគិរី: ក្នុងឱកាសដែលចុះមកបំពេញបេសកកម្មនៅទឹកដីដ៏ស្រស់ត្រកាលបង្អួតសម្រស់ខាងទេសភាពបៃតងខៀវស្រងាត់នៅរដូវវស្សា នេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានមានការយលឃើញថា «ខេត្តមណ្ឌលគីរីជាខេត្តដែលមានសក្តានុពលខ្ពស់ខាងវិស័យទេសចរណ៍ និងកសិកម្ម តែមកដល់ពេលនេះខ្ញុំយល់ថាការប្រើប្រាស់សក្តានុពលបានមិនដល់១០ភាគរយទេ។ ដោយផ្អែកលើការអភិវឌ្ឍវិស័យទាំង២នេះជាប្រព័ន្ធនឹងនាំមកនូវផលប្រយោជន៍ច្រើនដល់មូលដ្ឋាននិងជាតិទាំងមូល»។

លោកបានមានប្រសាសន៍ផងដែរពាក់ព័ន្ធនឹងការចាប់ផ្ដើមគម្រោងមួយដោយលោក បានសាកចាប់ផ្ដើមរបៀបនៃការធ្វីកសិកម្ម ផ្ដោតទៅលើការផលិតអង្ករបែបសេរីរាង្គ ដែលលោកបានដាក់ឈ្មោះថា (អង្ករសេរីរាង្គ បុប្ផាកោះញែក) ដែលលោកសង្ឃឹមថាអង្ករមួយនេះនឹងអាចចរាចរណ៍នៅលើទីផ្សារនៅចុងឆ្នាំ២០១៦នេះផងដែរ។

ខណ:ចុះផ្ទាល់ជួបជាមួយកសិករនៅស្រុកកោះញែកដែលជាជង្រុកស្រូវភូមិភាគឥសាន្ត លោកនឹងជួយការងារទីផ្សារដល់សហគមន៍តាមរយ:ការពង្រឹងគុណភាពក្រោមឈ្មោះអង្ករសរីរាង្គ “បុប្ផាកោះញែក”៕

photo_2016-10-29_19-29-44

photo_2016-10-29_19-29-46

photo_2016-10-29_19-29-48

photo_2016-10-29_19-29-49

photo_2016-10-29_19-29-51

មតិយោបល់