ព័ត៌មានជាតិ

រថយន្តបែនដឹកខ្សាច់ បើកឡើងសួនដាក់កាឡេ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ខ្ទាតទៅប៉ះម៉ូតូ PassApp

ភ្នំពេញ: រថយន្តបែនដឹកកម្ទេចថ្ម បើកបរដោយយុវជនម្នាក់ ក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូតឡើងលើសួនច្បារ បណ្ដាលឲ្យក្រឡាប់ដាច់កាឡេ ខ្ទាតទៅម៉ូតូ PassApp ១គ្រឿងទៀត។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៥០ នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខវិទ្យាល័យជម្ពូវ័ន កែងស្តុមQMI ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្តបែនដឹកខ្សាច់ ពាក់ផ្លាកលេខ ភ្នំពេញ 3C -9497 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ វាក់អឺរថយន្តខាងមុខ ជាន់ហ្រ្វាំងមិនទាន់ បណ្តាលឲ្យរេចង្កូតឡើងលើសួនច្បារអមផ្លូវ បណ្តាលដាច់កាឡេក្រឡាប់ ចាក់កម្ទេចថ្មចោលតែម្តង រួចខ្ទាតដុំដែកមួយដុំទៅត្រូវ ម៉ូតូកង់បី PassApp រងការខូចខាតផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់