កណ្ដាលៈ យោងតាមផេក នាកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល មានករណីយុវតីម្នាក់ចងកសម្លាប់ខ្លួន។
យុវតីរងគ្រោះឈ្មោះ ឈីវ ម៉ីម៉ី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ/ឃុំកើតហេតុ ។ឪពុកឈ្មោះ ឈីវ វន្នី អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ និងម្តាយឈ្មោះ ឡី សារ៉ាត់ អាយុ ៣៧ ឆ្នាំ ។
ដំណើររឿង៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានលេបថ្នាំសំលាប់ខ្លួនប្រភេទប៉ារ៉ាសេតតាម៉ុលចំនួន៣៥គ្រាប់ តែក្រុមគ្រួសារបានយកទៅសង្គ្រោះនៅមន្ទីពេទ្យរុស្សី រួចផុតពីគ្រោះថ្នាក់ដល់ជីវិតម្តងរួចហើយ ។ លុះមកដល់ថ្ងៃកើតហេតុ វេលាម៉ោង១១និង៣០នាទី ខណៈប្អូនស្រីរបស់ជនរងគ្រោះត្រឡប់មកពីសាលាវិញ ស្រាប់តែឃើញជនរងគ្រោះស្លាប់ដោយបានចងកក្នុងបន្ទប់ក្រោមផ្ទះ ភ្លាមនោះក៏ផ្អើលឆោឡោដល់បងប្អូនប្រជាពលរដ្ឋជិតខាង និងរាយការណ៏ជូនសមត្ថកិច្ចស្រុកលើកដែកដើម្បីធ្វើការពិនិត្យ ។
បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាន ក៏សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព រួចធ្វើការពិនិត្យដោយបញ្ជាក់ថា សាកសពស្លាប់ដោយសារ ការធ្វើអត្តឃាត ចងកប្រាកដមែន ហើយបានប្រគល់សាកសពជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់