ព័ត៌មានជាតិ

ល្បិចថ្មីទៀតហើយ! ស្ត្រីម្នាក់ អង្គុយលក់នំធ្វើជាធ្នាក់ បន្លំជួញថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ស្ត្រីម្នាក់ លក់នំធ្វើជាធ្នាក់ ធាតុពិតជួញថ្នាំញៀន បែកការណ៍ដឹងដល់ប៉ូលិស ទៅឃាត់ខ្លួនបាន រួមជាមួយថ្នាំញៀន ៧កញ្ចប់ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅម្តុំផ្ទះ៣ជាន់ ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ គង់ ស្រីមុំ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ទីតាំងខាងលើ កន្លងមក បង្ក្រាបចាប់បានអ្នកជក់ អ្នកទិញបានញឹកញាប់ណាស់ ជាក់ស្ដែងក្រោយពីទទួលបានព័ត៌មានថា មានក្រុមអ្នកជក់ កម្លាំងប៉ុស្តិ៍កាកាប១ ដឹកនាំដោយលោក ទូច ទី នាយប៉ុស្តិ៍ ក្រោមបញ្ជាពីលោក មន វុធី អធិការខណ្ឌ ប្រើវិធីសាស្ត្រ ទីបំផុតចាប់ខ្លួនស្ត្រីសង្ស័យ នៅទីតាំងខាងលើ ឆែកត្រួតពិនិត្យ រកឃើញថ្នាំញៀនចំនួន៧កញ្ចប់។

ក្រោយចាប់ខ្លួនជនសង្ស័យ ត្រូវបាននាំខ្លួនទៅសាកសួរ នៅប៉ុស្តិ៍កាកាប១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី៕

មតិយោបល់