ព័ត៌មានជាតិ

រឿង World of Warcraft នឹង​ចាប់ផ្ដើម​ថត​នៅ​ដើមឆ្នាំ ២០១៤

យោង​តាម​សារព័ត៌មាន​ចុងក្រោយ​បានឲ្យដឹងថា ភាពយន្ត​រឿង World of Warcraft នឹង​ចាប់ផ្ដើម​ថត​នៅ​ដើមឆ្នាំ ២០១៤ ហើយ​នឹង​ដាក់​បញ្ចាំង​នៅ​ឆ្នាំ ២០១៥​។​

​ប្រភពព័ត៌មាន​ដែល​ដឹង​ពី​ព័ត៌មាន​នេះ បាន​បង្ហើប​ឲ្យដឹងថា ក្រុមហ៊ុន Legendar Studios នឹង​ចាប់ផ្ដើម​ថត​រឿង World of Warcraft នៅ​ថ្ងៃ​ទី​១៣​ខែ​មករា ឆ្នាំ ២០១៤ ដោយ​ចំណាយ​ពេល​ប្រមាណ​ជា ១​ឆ្នាំ​ក្នុង​ការថត ដោយ​តាម​កំណត់​នឹង​ដាក់​បញ្ចាំង​នៅ​ឆ្នាំ ២០១៥​។​

​ប្រភព​ដដែល​បាន​និយាយថា ពាក់ព័ន្ធ​នឹង​រឿង​ផ្សេងៗ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ ប៉ុន្តែ​នឹង​ផ្ដល់ជូន​នៅពេល​ក្រោយ បើសិនជា​ទទួលបាន​ព័ត៌មាន​បន្ថែម​ផ្សេង​៕

wow

មតិយោបល់