ភ្នំពេញៈ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបានបើកប៉ះគ្នា បណ្តាលឲ្យរងការខូចខាត គាប់ជួនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ កំពុងល្បាតបានឃើញ ក៏បោះដៃតាមវិទ្យុទាក់ទងទៅមេ ដើម្បីជួយអន្តរាគមន៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ទើបសមត្ថកិច្ចបានសម្រេចធ្វើការនាំខ្លួនបុរសអ្នកបើកបររថយន្តបង្កខាងលើមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរពីដំណើររឿងនិងធ្វើការដោះស្រាយគ្នា។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ខណៈដែលសមត្ថកិច្ចនាំខ្លួនបុរសអ្នកបើករថយន្តបង្ក ដាក់តាមម៉ូតូជិះបានពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរស២នាក់ មិនទាន់ស្គាល់ពីអត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿងស្ថិតក្នុងសភាពស្រវឹង បានជិះដេញតាមម៉ូតូសមត្ថកិច្ចរួចហើយស្រែកខ្លាំងថាចោរៗ និងធាក់ម៉ូតូសមត្ថកិច្ចដែលកំពុងជិះបន្ថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លុះមកដល់ប៉ុស្តិ៍សមត្ថកិច្ចបុរសទាំង២នាក់នេះ នៅតែឡាំប៉ាដោយសភាពស្រវឹងដដែល និងអ្វីក៏ស្តាប់មិនបាននោះដែរ ព្រោះតែជាតិសុរ៉ាចូលខ្លួនដូច្នេះ៕
មតិយោបល់