ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ស្រវឹងស្រា ទៅដាក់មងបែរជាជួបរឿងអកុសលទៅវិញ

កំពង់ធំ: កាលពីវេលាម៉ោង ៦ និង ៣០នាទីល្ងាច ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ មានករណីមនុស្សលង់ទឹកស្លាប់ ត្រង់ចំណុចស្ទឹងតាំងក្រសាំង ស្ថិតភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក។

ជនរងគ្រោះឈ្មោះ ហង្ស ឡែម ភេទប្រុស អាយុ ៥៥ ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រាចុះដាក់មងក្នុងទឹកស្ទឹងបណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់