សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនជាតិអង់គ្លេសម្នាក់ស្លាប់នៅក្នុងផ្ទះសំណាក់“ខ្វាន់ធីផ្លាស់”ដែលស្ថិតនៅចំណុចភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។
មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថាជនរងគ្រោះឈ្មោះWOLLAGEJOANNEភេទស្រី ឆ្នាំកំណើត១០៦០បានចូលតាមច្រកទ្វាប៉ោយប៉ែតកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ហើយមកស្នាក់នៅក្នុងផ្ទះសំណាក់“ខ្វាន់ធីផ្លាស់”។
តាមការសាកសួរនិងបំភ្លឺពីលោកគ្រូពេទ្យបានអោយដឹងថានៅវាលាម៉ោង១និង៣០នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ម្ចាស់ផ្ទះសំណាក់ ខ្វានធីផ្លាស់ បាននាំជនជាតិអង់គ្លេសមកសម្រាកពេទ្យដោយមានជំងឺរហើមសួត។ហើយបានស្លាប់នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។
ក្រោយពីកាពិនិត្យសាកសពនៅលើខ្លួនសពពុំមានស្លាកស្នាមអ្វីដែលគួរអោយកត់សំគាល់ឡើយដោយសន្ឋិដ្ឋានជំហានដំបូងសពជនរងគ្រោះស្លាប់ដោយសាជំងឺរហើមសួត។បច្ចុប្បន្នសពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យខ្មែរ-សូវៀតភ្នំពេញដើម្បីរងចាំក្រុមគ្រួសារមកទទួលយក៕
មតិយោបល់