ព័ត៌មានជាតិ

ប្ដីមកពីដើរលេងវិញ ប្រពន្ធនិយាយពីរបីម៉ាត់ ស្រាប់តែច្របាច់ក វាយរហូតបែកឈាមជោកខ្លួន

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍​ ៦រោច ខែអស្សុជ ឆ្នាំ ជូតព.ស២៥៦៤ត្រូវនិងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារ នៅចំនុចភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សូ ថានី ភេទស្រី​ អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្ដកណ្តាល។
ជនសង្ស័យ៖ចំនួនបានឃាត់ខ្លួនឈ្មោះ ផន រៀម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិពោធិរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម (+)
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើជនសង្ស័យឈ្មោះ ផន រៀម បានត្រលប់មកពីដើរ លេងខាងក្រៅផ្ទះ លុះពេលមកដល់ផ្ទះជនរងគ្រោះឈ្មោះ សូ ថានីជាប្រពន្ធបានប្រាប់ទៅជនសង្ស័យជាប្តីថា៖ ឥឡូវម្ចាស់ដីគេ អោយយើងរុះរើផ្ទះចេញពីដីគេ ខណៈពេលនោះជនសង្ស័យបាននិយាយថា៖ អាណារុះ ក៏រុះទៅអញមិនដឹងទេក្នុងពេលនោះជនរងគ្រោះ និង ជនសង្ស័យ ក៏បានឈ្លោះប្រកែកជេរគ្នាទៅវិញទៅមក ភ្លាមនោះជនសង្ស័យឈ្មោះ ផន រៀម ជាប្តី ខឹងក៏បានច្របាច់ក និងវាយជនរងគ្រោះ ជាប្រពន្ធ ត្រូវចំសៀតថ្កា ខាងឆ្វេង មួយដៃ បណ្តាល អោយរងរបួសបែកហូរឈាម ។ លុះមកដល់វេលាម៉ោង ១២ និង ៣០ នាទី ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍ចុះទៅកន្លែងកើតហេតុស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី។

មតិយោបល់