បើទោះជាមានការលើកឡើងពីទំនាក់ទំនងមិនប្រក្រតី ក៏តារាសម្តែងលោក ឈួន ពន្លឺ និង ពិធីករ លោក នាង វ៉ាង សាន់ នៅតែមិនខ្វល់ ហើយបន្តចាប់ដៃគ្នា។ អ្នកទាំងពីរ បានធ្វើពិធីខួប២ឆ្នាំភោជនីយដ្ឋាន « សាន់ ឡាយ » បង្ហាញពីទំនាក់ទំនងស្អិតរមួតលើសដើម បន្ទាប់ពីចាប់ដៃគ្នាបានដំណើរការហាងនេះ ដោយជោគជ័យ។
ពិធីដែលបានធ្វើឡើងនោះ គឺនៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២០ ដោយ លោក ឈួន ពន្លឺ និង លោក នាង វ៉ាង សាន់ បានរួមគ្នាជាថ្មីម្ដងទៀត ដើម្បីធ្វើពិធីគម្រប់ខួប២ឆ្នាំ នៃការបង្កើតភោជនីយដ្ឋានរបស់ខ្លួន នៅម្ដុំស្តុបទួលទំពូង។ នៅក្នុងពិធីជប់លៀងគម្រប់ខួប២ឆ្នាំរបស់ភោជនីយដ្ឋាននេះផងដែរ ក៏ឃើញមានវត្តមានតារាសិល្បៈល្បីៗ ជាច្រើនរូបបានអញ្ជើញ ចូលរួមជាកិត្តយស។ ក្នុងនោះរួមមាន ម្ចាស់ផលិតកម្ម DP លោក កុយ ស៊ីឌឿន, កញ្ញា វណ្ណា វត្តី , លោក អ៉ឹម ជីវ៉ា, កញ្ញា ថន លក្ខិណា និងតារាល្បីៗជាច្រើនរូបទៀត មកចូលរួមអបអរក្នុងពិធីនេះ។
លោកបានបញ្ជាក់ ដោយសារមានការគាំទ្រពីសំណាក់ភ្ញៀវជាច្រើន លោកក៏សម្រេចថា ចូលឆ្នាំថ្មីនេះ លោកបានរួមគ្នាចំណាយទុនបន្ថែមទៀត ដើម្បី Update បន្ថែមជាលក្ខណៈ Skybar តនៅពីខាងលើភោជនីដ្ឋានទៀត ដើម្បីឱ្យមានភាពងាយស្រួល សម្រាប់បំពេញតម្រូវការភ្ញៀវគ្រប់២៤ម៉ោង។ ហើយក៏ត្រៀមបន្ថែមភ្លើងពណ៌ ព្រមទាំងការដេគ័រផ្សេងៗ ជាច្រើនទៀត ដើម្បីឱ្យកាន់តែប្រណិត និងទាក់ទាញជាងនេះ។ មិនតែប៉ុណ្ណោះ ក៏មានរួមបញ្ចូលបន្ថែមទាំងមុខម្ហូបប្លែកៗ ដែលមានរសជាតិដើមពីបរទេស ពិសេសគឺពង្រឹង និងរក្សានូវគុណភាព ទាំងតម្លៃ ផ្នែកសេវាកម្ម ពិសេសអនាម័យផងដែរ។
លោកសង្ឃឹមថា ភ្ញៀវចាស់ថ្មីទាំងអស់ នឹងបន្តការគាំទ្រហាងរបស់លោក ពិសេសពេញចិត្តនូវគម្រោង skybar ថ្មីរបស់ហាង។ មិនតែប៉ុណ្ណោះលោកក៏នឹងត្រៀមបន្ថែម អ្វីដែលជាចំណុចខ្វះខាត និងបន្តរកអ្វីដែលថ្មីដើម្បីបំពេញតម្រូវការរបស់អតិថិជនមិនឱ្យខកបំណងនោះទេ៕
មតិយោបល់