ព័ត៌មានជាតិ

ករណីរថយន្តបុកម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេ៤៨

កោះកុង:នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៣
វេលាម៉ោង១៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ​ និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស០១ នាក់(ប្រុស) លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រ១៥.១៦ស្ថិតក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ។
១/ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ស្លាកលេខ (គ្មាន) បើកបរដោយឈ្មោះលីវ ពៅ ភេទប្រុស អាយុ៣៤ឆ្មាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង(គ្មានមួកសុវត្តិភាព)ស្លាប់។
២/រថយន្តម៉ាកtoyota ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-9111 បើកបរឈ្មោះសំណាង បានរត់គេចខ្លួនបាត់ តាមការបំភ្លឺពីអ្នករួមដំណើរ។
– មូលហេតុ អ្នកបើកបរម៉ូតូ ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។
_ វត្ថុតាង រថយន្តនិងម៉ូតូ ផ្នែកជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីដោះស្រាយតាមនីតិវិធី ។

មតិយោបល់