កំពង់ធំៈ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦ និង ១០នាទី លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ ១៩៧-១៩៨ ស្ថិតភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវពីលិចទៅកើត បណ្ដាលឲ្យស្លាប់។
ជនរងគ្រោះឈ្មោះ ភួន តាំ ភេទស្រី អាយុ ៣៨ ឆ្នាំ រស់នៅភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរធ្វើស្រែ។
ក្នុងករណីនេះរថយន្ត និងអ្នក បើកបរមិនស្គាល់អត្តសញ្ញាណ (បើកគេចខ្លួន)។
មូលហេតុ៖ បង្កឡើងដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់