អតីត CEO របស់ Nokia លាឈប់ពី Microsoft

អាមេរិក៖ លោក Stephen Elop អតីតនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Nokia និងបច្ចុប្បន្នជាបុគ្គលិកជាន់ខ្ពស់់របស់ Microsoft បានលាឈប់ពីតំណែង បន្ទាប់ពី Microsoft ទិញអាជីវកម្មទូរស័ព្ទចល័តពី Nokia។

លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានបញ្ជាក់ឲ្យដឹងថា លោក Stephen Elop មានមុខតំណែង ជាអនុប្រធានប្រតិបត្តិនៃអាជីវកម្មឧបករណ៍ និងសេវាកម្មបានសុំឈប់ពីការងារ ប៉ុន្តែមិនបានបញ្ជាក់ថា គាត់លាឈប់ក្នុងមូលហេតុអ្វីនោះទេ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft បានទិញអាជីវកម្មទូរស័ព្ទចល័តរបស់ Nokia កាលពីចុងឆ្នាំ ២០១៣ ក្នុងតម្លៃជាង ៧ពាន់លានដុល្លារអាមេរិក ហើយនៅប៉ុន្មានថ្ងៃខាងមុនេះ Microsoft នឹងប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធដំណើរការ Windows 10 សម្រាប់គ្រប់ឧបករណ៍របស់ Microsoft ទាំងអស់៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *