ពោធិ៍សាត់ៈ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាល សហការចុះល្បាតលើផ្ទៃទឹកបឹងទេសាប ប្រទះឃើញមុខសញ្ញា ២នាក់កំពុងប្រើប្រាស់ជាក់ស្ដែង បង្រ្កាបឃាត់ចាប់ខ្លួនភ្លាមៗ ។ លុះនៅថ្ងៃទី៧ ខែឆ្នាំដដែល កម្លាំងសហការបន្តធ្វើការបង្រ្កាបបានមុខសញ្ញា ២នាក់ទៀត ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច និងភូមិ/ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខសញ្ញាទាំងចំនួន ៤នាក់នាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុក ។
សូមបញ្ជាក់៖ នៅព្រឹកថ្ងៃខែដដែលនេះដែរ នគរបាលស្រុកភ្នំក្រវាញកម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានប៉ុស្តិ៍រដ្ឋបាលសំរោង សហការបង្រ្កាបមុខសញ្ញារក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនស្រ្តីជាមុខសញ្ញា និងម្ចាស់ផ្ទះ ជនពាក់ព័ន្ធ ២នាក់ទៀត ។
ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន
-កាំភ្លើងកែច្នៃ
-ដាវ
-ទូរស័ព្ទ និងរថយន្ត ១គ្រឿង ដើម្បីនាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៕


មតិយោបល់