ព័ត៌មានជាតិ

ថៅកែប្រើឲ្យមកដូរលុយ ត្រូវជនសង្ស័យ ឆក់អស់ ១,២០០ដុល្លារ ពលរដ្ឋរិះគន់លោកមេប៉ុស្តិ៍ទួលទំពូលទី២ មិនដែលចាប់បាន…

ភ្នំពេញៈ នៅវេលាម៉ោង ១ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ៤៥០ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីជនសង្ស័យ ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយស្ត្រីម្នាក់ ដែលត្រូវបានថៅកែ ប្រើឲ្យមកដូរលុយនៅផ្សារទួលទំពូង បានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។

សម្ភារៈបាត់បង់ក្នុងកាបូបរួមមាន៖
-ទូរស័ព្ទ
-លុយចំនួន ១,២០០ដុល្លារ

សូមបញ្ជាក់ករណីខាងលើនេះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថា សម្បូរទៅដោយចោរឆក់ជាញឹកញាប់ ឃើញមានសមត្ថកិច្ចល្បាតមែន តែពេលកើតមានបទល្មើសម្ដងៗ មិនដែលចាប់បានជនសង្ស័យទាល់តែសោះ ពិសេសជាដែនសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូលទី២ ពលរដ្ឋអស់សង្ឃឹមទៅលើមន្ត្រីប៉ូលិស ដែលមិនអាចទប់ស្កាត់បាន ប្រហែលជាលោកមេប៉ុស្តិ៍រវល់ការងារខាងក្រៅហើយ៕ (មានវីដេអូ នៅ Post TV)

មតិយោបល់