ព័ត៌មានជាតិ

គួរ​ផឹក​ទឹកតែ​១​ថ្ងៃ​ឲ្យបាន​លើសពី​៣​កែវ នាំមក​នូវ​សុខភាព​ល្អ​

​សុខភាព​៖ ក្រុម​អ្នកជំនាញ​ផ្នែក​អាហារ​ព្យាបាល​រោគ​បាន​ណែនាំ​ថា​មនុស្ស ​យើង​គួរ​ផឹក​ទឹកតែ ក្នុង​មួយ​ថ្ងៃ​មិន​ទាប​ជាង​បី​កែវ ព្រោះ​ក្រៅពី​ផ្តល់ឲ្យ​នូវ ​គុណភាព​ប្រយោជន៍​ដល់​រាងកាយ​មិន​ចាញ់​ការ​ទទួលទាន​ទឹក​ហើយ​នោះ​​ថែមទាំង​មាន​គុណភាព​ដទៃ​យ៉ាង​ពិសេស​ទៀត​ផង​។

green-tea

លទ្ធផល​ការពិសោធន៍​ដែល​បាន​ចុះផ្សាយ​នៅ​​ក្នុង​ទស្សនាដ្តី​មួយ​ឈ្មោះ​អាហារសាស្ត្រ និង​គ្លីនិក បាន​បដិសេធ​ជំនឿ​របស់​មនុស្ស​ទូទៅ​ដែល​យល់​​ថា​ការ​ទទួលទាន​ទឹកតែ​ធ្វើឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក​។​

ការពិត​ទឹកតែ​មិន​ផ្តល់​ទោស​នៅក្នុង​រឿង​នេះ​ប្រហាក់ប្រហែលគ្នា​ទៅ​នឹង​ការទទួល​ទឹក​ធម្មតា ​ដែល​ក្រៅពីនោះ​វា​ថែមទាំង​ជួយ​ការពារ​រោគ​បេះដូង និង​រោគ​មហារីក​ប្រភេទ​ខ្លះទៀត​បាន​ទៀតផង​។

​អ្នកជំនាញ​មានជំនឿថា​គុណភាព​ក្នុង​រឿង​នេះ​ស្ថិតនៅ​ត្រង់​សារជាតិ ហ្លា​វ៉ូ​ណយ ដែល​ជា​សារជាតិ​​រួមផ្សំ​នៅក្នុង​រុក្ខជាតិ​តែ​។ ក្រៅពី​នោះ​សារជាតិ​ប៉ូ​លី​ហ្វី​ណល់​ក៏​ជា​សារជាតិ​ទប់ស្កាត់​ពពួក​អង់​ទី​អុក​ស៊ី​​ដែន​ដែល​មាន​នៅក្នុង​អាហារ នឹង​រុក្ខជាតិ​ជា​ច្រើន​យ៉ាង​។ លើស​ពី​នោះ​ទៅ​ទៀត​វា​ជួយ​រក្សា​​កោសិកា មិន​ឲ្យ​ត្រូវ​បាន​បំផ្លាញ​រហូត​បែក​ក្លាយទៅជា​រោគ​មហារីក​ទៀតផង​។​

វេជ្ជបណ្ឌិត​ជាច្រើន បាន​យល់ឃើញថា ការ​ទទួលទាន​ទឹកតែ​ល្អ​ជាង​ទឹកបរិសុទ្ធ​ព្រោះ​​ទឹក​ភាគច្រើន​ចូល​ទៅ​សង​ជំនួស​ការបាត់បង់​សារជាតិ​រាវ​នៅក្នុង​រាងកាយ​ស្របពេល​ដែល​ទឹកតែ​វិញ​​ក្រៅពី​សង​ជំនួស​សារជាតិ​ហើយ​នោះ​ថែមទាំង​អាច​ទប់ស្កាត់​ពពួក​អង់​ទី​អុក​ស៊ីដែន​បាន​ទៀត​ផង​៕​

មតិយោបល់