ព័ត៌មានជាតិ

ជនសង្ស័យជាច្រើននាក់ ជួញដូរសារធាតុញៀនយ៉ាងសកម្ម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: កាលពីថ្ងៃទី៦ និង ទី៧ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចចុះបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនដោយខុសច្បាប់ចំនួន០២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ជនសង្ស័យចំនួន៤នាក់រួមមាន៖
១/ឈ្មោះ ជីម សីហា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
២/ឈ្មោះ ឯក សុគុយ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
៣/ឈ្មោ: ប៉ែន ឌីនេ ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ(មុខសញ្ញាជួញដូរសកម្ម)។
៤/ឈ្មោ: ង៉ែត មាន់ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

វត្ថុតាងដកហូតបាន៖
ម្សៅក្រាមពណ៌សថ្លាចំនួន ០៧កញ្ចប់តូច និងសម្ភារមួយចំនួន
ម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់តូច ទូរស័ព្ទដៃ ០២គ្រឿង និងសម្ភារមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់