ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០២ និង០០នាទី កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទ្រព្យសម្បត្តិ (ប្រាក់ និងទូរស័ព្ទដៃ) ស្ថិតនៅចំណុចផ្ទះសំណាក់បឹងមាស ផ្លូវបេតុង ក្រុមទី១៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជឿន និច ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (គ្មានសារធាតុញៀន, អវិជ្ជមានកូវីដ-១៩) ។ ជនរងគ្រោះឈ្មោះ ឃាម រតនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅផ្លូវបេតុង ក្រុមទី១២ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់រួមមាន ៖ ទូរស័ព្ទមួយគ្រឿង ម៉ាក iPhone ១២ Pro Max ពណ៌ខ្មៅ ០៩៣៣០០៤៧៦ និងប្រាក់ចំនួន ១០០$ ។ សម្ភារៈដកហូតរួមមាន៖ -កាបូបស្ពាយចំហៀង ពណ៌ខ្មៅ ចំនួន ០១ ។ -ប្រាក់ចំនួន ៧០,០០០ រៀល ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់