ភ្នំពេញៈ នៅវេលាម៉ោង ១០និង០០ នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងក្បាលរថយន្ត ឈ្មោះ ចៅ ចាក់ តាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្រុមទី៣ ភូមិក្រុងថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងឈ្មោះ ហុល សុធា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ ម្ចាស់ឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត។
មូលហេតុ៖ ដុតសំរាមខ្វះការប្រុងប្រយ័ត្នបង្កជាអគ្គិភ័យ ។
ឃ្លាំងសង់ពីដែកប្រក់ដំបូលសង្ក័សី ទំហំ ៣៥ម៉ែត្រ x ៥០ម៉ែត្រ ។
ឆេះខូចខាត៖ ឆេះក្បាលរថយន្តអស់ចំនួន ០២ គ្រឿង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
សូមបញ្ជាក់៖ ករណីរថយន្តអគ្គិភ័យចេញអន្តរាគមន៍ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប ពន្លត់ឲ្យរលត់ទៅវិញនៅវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃខែដដែល៕





មតិយោបល់