ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យរបួសមនុស្ស ៤នាក់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៧ និង១០ នាទីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ ត្រង់ចំណុចចម្ការកៅស៊ូ ស្ថិតក្នុងភូមិសាឡង់៣ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សរងរបួស។

ម៉ូតូទី១ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ តង់ សាទីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចម្ការថ្មី ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។ ចំណែកម៉ូតូទី២ ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរ ដោយឈ្មោះ នីន ស្រីនា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែររស់នៅភូមិសាឡង់៣ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) បានឌុបមនុស្សចំនួន០២នាក់៖

១-ឈ្មោះ ដា ស្រីនុន ភេទស្រី អាយុ ០២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា (របួសស្រាល)។
២-ឈ្មោះ នីន ដានី ភេទស្រី អាយុ ០៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំ ជាមួយគ្នា (របួសធ្ងន់)។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូឌ្រីម បើកបរពីត្បូងទៅជើង បានវ៉ាជែងម៉ូតូវ៉េវឆ្លាម ក្នុងល្បឿនយ៉ាងលឿន តែមិនផុតធ្វើឲ្យប៉ះដៃចង្កូត បណ្ដាលឲ្យដួលតែម្ដង។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្បបង្អែក ស្រុកមេមត់ ។ រីឯវត្ថុតាង៖ ម៉ូតូចំនួន០២គ្រឿង ជំនាញនគរ បាលចរាចរណ៍បានយក មករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់