ផ្ទះ ព័ត៌មានជាតិ សន្តិសុខកាស៊ី...

សន្តិសុខកាស៊ីណូម៉ុកបាយម្នាក់ ជិះម៉ូតូលឿនបុករថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់

0

ស្វាយរៀង: នៅវេលាម៉ោង ៦និង៥០នាទីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ស្ថិតត្រង់ចន្លោះគីឡូម៉ែត្រលេខ១៦៤-១៦៥ ភូមិបាវិតលើ សង្កាត់/ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ 51C-30924 អ្នកបើកបរឈ្មោះ ង្វៀង វ៉ាន់ទិនអែម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្ត មានទីលំនៅភូមិតឹងឆិនអា ឃុំង៉ាណាំ ស្រុកង៉ាណាំ ខេត្តសុកចាំង។
ជនរងគ្រោះឈ្មោះ ឡុត ភារម្យ ភេទប្រុស អាយុ ២៤ឆ្នាំ (រងរបួសធ្ងន់) ជនជាតិខ្មែរ មុខរបរសន្តិសុខកាស៊ីណូម៉ុកបាយ មានទីលំនៅភូមិព្រៃធំ ឃុំពេជស ស្រុកកោះអណ្តែត ខេត្តតាកែវ ជិះម៉ូតូម៉ាក វីស្តុន ពណ៌ក្រហម ពាក់ស្លាកលេខ 84-K1 192.08។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុករថយន្តពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សានៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិ ធីច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

មូលហេតុ៖ ជនរងគ្រោះបើកបរម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន គ្មានកញ្ចក់មើលក្រោយ និងមិនពាក់មួកសុវត្ថិភាព៕

មតិយោបល់