ព័ត៌មានជាតិ

Update៖ ស្លុតស្មារតី! ឃាតកម្មដ៏សាហាវ បុរសម្នាក់រងការកាប់ចំនួន ១០ពូថៅ ដាច់ខ្យល់ស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម

ស្វាយរៀងៈ កាលពីវេលាម៉ោង ១១កន្លះព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានករណីឃាតកម្មដ៏សាហាវមួយ បណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម។

ជនរងគ្រោះឈ្មោះ ឥន ស៊ីថា ភេទប្រុស អាយុ៥៦ឆ្នាំ អតីតៈទាហាន នៅខេត្តមណ្ឌលគីរី មានទីលំនៅភូមិ-ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ ព្រំ ថុល ភេទប្រុស អាយុ៥៧ឆ្នាំ មានជំងឺសសៃប្រសាទចំនួន៥ឆ្នាំមកហើយ ដែលមានផ្ទះក្បែគ្នា និងជនរងគ្រោះ។

ដំណើររឿង៖ នៅវេលាកើតហេតុ គេឃើញជនរងគ្រោះ ទើបចេញេពីផឹកស៊ី រួចក៏ត្រលប់មកផ្ទះវិញ បានទុកម៉ូតូ និងកូនស្រីនៅខាងមុខផ្ទះ ហើយដើរទៅផ្ទះជនសង្ស័យ ចម្ងាយ៥០មែត្រ ពេលទៅដល់បានអង្គុយលើគ្រែក្រោមផ្ទះ មិនច្បាស់មានរឿងអ្វីទេ ស្រាប់តែជនសង្ស័យខឹង ទាញពូថៅវាយទៅលើ ជនរងគ្រោះចំនួន១០ពូថៅ ត្រូវចំក្បាល និងដើមទ្រូងឆ្អឹងជំនីជាំ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្ត៍ ចំណែកសពបន្ទាប់ពីធ្វើកោសល្យវិច័យរួច បានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់