ព្រៃវែងៈ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង៣៥នាទីរសៀល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ជនរងគ្រោះបើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ CN-8460 ភេទប្រុស ស្លៀកពាក់អាវក្នុងយឺតស អាវក្រៅពណ៌ខ្មៅ ដៃវែង ស្លៀកខោពណ៌ខ្មៅ។
ដំណើររឿង៖ ជនរងគ្រោះបើកបរម៉ូតូធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចខាងលើ បានដួលបណ្ដាលឲ្យស្លាប់តែម្ដង បច្ចុប្បន្នសព តម្កល់នៅវត្តព្រះជីធំ ភូមិសឹង ឃុំកំពង់សឹង ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សឹង។
សូមបញ្ជាក់ថា៖ ចំពោះករណីនេះ សមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារសព បើបងប្អូនស្គាល់សាច់ញាតិ ឫអត្តសញ្ញាណ និងស្លាកលេខម៉ូតូជនរងគ្រោះ សូមទំនាក់ទំនងទៅកាន់លេខប្រចាំបញ្ជារបស់ អធិការដ្ឋាននគរបាលស្រុកព្រះស្ដេច គឺ៖ ០៩៧ ៧៧ ៨០ ០៧៦៕
មតិយោបល់