ព័ត៌មានជាតិ

ករណីផ្ទុះអាវុធមួយគ្រាប់ ដោយមិនដឹងមូលហេតុ រួចបើករថយន្តចេញទៅបាត់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញ: កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មានករណីផ្ទុះអាវុធ ស្ថិតតាមបណ្ដោយផ្លូវ៩៣ ត្រង់ចំណុចសាលាបឋមសិក្សាពញ្ញាក្រែក ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពញ។

ដំណើររឿង៖ តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុនាង និងមិត្តភក្ដិ ៣នាក់ទៀត ដែលជិះម៉ូតូម៉ាក ហុងដា Beat ពណ៌ក្រហម មកឈប់មុខសាលាបឋមសិក្សាពញ្ញាក្រែក ដើម្បីរង់ចាំមិត្តភក្ដិផ្សេងទៀត ស្រាប់តែពេលនោះ ក៏ឃើញមានបុរសម្នាក់បើករថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើ មកឈប់ចតហើយដើរចេញពីក្នុងរថយន្ត និងបានចង្អុលមុខនាង ហើយក៏ដើរចូលក្នុងរថយន្តវិញ ដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ រួចជិះរត់គេចបាត់។

ក្រោយពេលកើតហេតុខាងលើនេះ ជនរងគ្រោះភ័យស្លុនស្លោកពេក ក៏ជិះម៉ូតូជិះទៅបាត់ទៅដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ៕

មតិយោបល់