ភ្នំពេញៈ ជនជាតិចិនប្រុសស្រីចំនួន ៦១នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា បណ្តេញចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ តាមច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធី បានឲ្យដឹងថា ដោយមានការចង្អុលដឹកនាំពី លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ កម្លាំងនាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធីសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ បណ្តេញចេញជនជាតិចិនចំនួន ៦១នាក់ស្រី ៦នាក់។
លោក វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋាន បានឲ្យដឹងថា ជនសង្ស័យខាងលើ ទទួលមកពី នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល០៣ឆ្នាំ ដោយមានយន្តហោះពិសេសចំនួន០២គ្រឿងមកទទួលជនសង្ស័យ ៕
មតិយោបល់