ភ្នំពេញៈ យោងតាមផេកនាយកដ្ឋានដឹកជញ្ជូនផ្លូវការ បានឲ្យដឹងថា ការប្រើប្រាស់ពាក្យ “ផ្លាក” និង “ស្លាក”
សូមបងប្អូនសាធារណជនមេត្តាជ្រាប និងសូមប្រើប្រាស់ទៅតាមការកំណត់។
យោងតាមព្រឹត្តិបត្រ ក្រុមប្រឹក្សាជាតិភាសាខ្មែរ លេខ៤ ឆ្នាំ២០១២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី
១. ផ្លាក (ខ្ចីពីពាក្យបារំាង Plaque) សន្លឹកធ្វើអំពីលោហៈ ឈើ ឬ របស់ផ្សេងៗទៀត ដែលមានលក្ខណៈរឹង សំប៉ែត ស្តើង តូចជាងផ្ទំាង និងមានរាងផ្សេងៗ ប៉ុន្តែ ជាទូទៅច្រើនមានរាងចតុកោណ សម្រាប់ប្រើកត់ត្រាសម្គាល់លេខរថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត គេហដ្ឋាន តួនាទី កន្លែងធ្វើការ។ល។
២.ស្លាក ន. សំបុត្រជាកំណត់តូចៗ ជាគ្រឿងសម្គាល់ឈ្មោះជាដើម ; ឆ្នោត ; ទីវ ; ខ្នាច់ : សសេរស្លាក , បិទស្លាក ជាសម្គាល់ ; ចាប់ស្លាក ; ដាក់ស្លាកជាសម្គាល់កុំឱ្យច្រឡំ (វចនានុក្រមសម្តេច ជួន ណាត)។
ដោយយោងទៅលើនិយមន័យនៃពាក្យខាងលើ “ស្លាក” មិនអាចប្រើជំនួស “ផ្លាក” បានទេ ពីព្រោះវាជា “កំណត់តូចៗ” រីឯ “ផ្លាកសញ្ញា” ដែលមានលក្ខណៈរឹង មិនអាចគ្របដណ្តប់លើ “បដា” ដែលមានលក្ខណៈទន់បានឡើយ៕
មតិយោបល់