ព័ត៌មានជាតិ

ខណ្ឌព្រែកព្នៅ សែនសុខ និងឬស្សីកែវ ម៉ោង១រសៀលទើបមានភ្លើងវិញ!

ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង១១ និង២៨នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី៦(GS៦-F១០,F១២) មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរចានទម្រងឆេះខូចនៃខ្សែបណ្តាញតង់ស្យុងមធ្យម(MV) អាកាស ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ ១.ផ្លូវជាតិលេខ៥ ភូមិដូង ភូមិពោធិ៍មង្គល និងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ, ២.ពីស្ថានីយបូមទឹកព្រែកព្នៅ ដល់ ភូមិបន្លាស្អិត ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ៣.ភូមិឡកំបោរ និងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាមុនម៉ោង១រសៀល៕

មតិយោបល់