ព័ត៌មានជាតិ

ចោរជំនាញលួចទ្រព្យសម្បត្តិ នៅស្រុកសង្កែ ត្រូវកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបំបែកសម្បុក..

បាត់ដំបង: កម្លាំងសមត្ថកិច្ច បានបើកការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយម្នាក់ ឈ្មោះ វ៉ន ឡាវ៉ាន់ណាលិះ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ព្រមទាំងដកហូតវត្ថុតាង ពាក់ព័ន្ធករណីចោរកម្មមួយ ចំនួននាថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ម្សិលមិញ។

សូមបញ្ជាក់ជូនថា ពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ចំណុក្រុម១២ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងវេលាចន្លោះពីម៉ោង ០២ និង ០០នាទី ទៅដល់ម៉ោង០៣ និង០០នាទី រំលងអធ្រាត្រ មានជនសង័្សយមិនស្គាល់អត្តសញ្ញាណ មិនដឹងថាគ្នាប៉ុន្មាននាក់ទេ បានយកកន្ត្រៃកាត់ និងគាស់ទម្លុះជញ្ជាំងស័ង្កសីតូបលក់ដូររបស់ឈ្មោះ ភួយ លាងអេង ភេទប្រុស អាយុ៦០ ឆ្នាំមានទីលំនៅចំណុចកើតហេតុ និងលួចយកទូរស័ព្ទអស់ជាច្រើនគ្រឿង។

ក្នុងពេលនេះ សមត្ថកិច្ចនគរបាល កំពុងស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកជាជន ដៃដល់ និងស្វែងរក សម្ភារ:ជាភស្តុតាងបន្ថែមទៀត ដើម្បីយកមកប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង័្សយ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់