ព័ត៌មានជាតិ

ញាក់សាច់! ចាប់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសគ្រឿងញៀនជាច្រើនគីឡូ

ភ្នំពេញ: កាលពីវេលាម៉ោង ១១ និង៥០នាទីរសៀលថ្ងៃទី០៧ ខែ០១ ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យ(ក១១) នៃមន្ទីរប្រឆាំងបទល្មើស
គ្រឿងញៀន ដឹកនាំដោយលោកនាយករង អាំ សុជាតិ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានចុះស៊ើបសង្កេតស្រាវជ្រាវ ត្រង់ចំណុចខារ៉ាអូខេ ផ្ទះលេខ៥៦ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជាលទ្ធផល៖
ក-ឃាត់ខ្លួនជនសង្ស័យ ០៣នាក់៖
១-ឈ្មោះ ម៉េង ឌី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ប៊ុនធឿន ធានី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ។
៣-ឈ្មោះ ជា ភារុណ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។

ខ-វត្ថុតាងចាប់យកបាន សារធាតុញៀនសរុប ១៤គីទ្បូក្រាម ០៥២.៥៥ ក្រាម រួមមាន៖
១-សារធាតុញៀន មេតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ៥២២២.៨៣ក្រាម។
២-នីមេតាហ្សេប៉ាមទម្ងន់៨៨២៩.៧២ក្រាម ស្មើនឹង៤៩០៥៤គ្រាប់៕

មតិយោបល់