ព័ត៌មានជាតិ

ក្មេងទំនើងជិះម៉ូតូ ដាក់បំពង់ស៊ីម៉ាំង បំពងសំឡេង ត្រូវនគរបាលឃាត់ខ្លួន យកទៅធ្វើការអប់រំ

ពោធិ៍សាត់:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្របពេលកងកម្លាំងនគរបាលជាតិកំពុងអនុវត្តអនុក្រឹត្យលេខ៣៩អនក្រ.បក ស្តីពីរការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២០ វេលាម៉ោង០៩និង២០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោល០៤នាក់ បានចុះបង្ក្រាបក្មេងទំនើងជិះម៉ូតូដាក់ស៊ីម៉ាំងបំពងសំឡេងបង្កការរំខានដល់សាធារណ:នៅចំណុចមុខផ្ទះប្រជាពលរដ្ឋ
លើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ យ៉ែម យឿន អធិការរងនៃអធិកាដ្ឋាន នគរបាលស្រុកបាកានបានឲ្យដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ធ្វើការអប់រំមាន ឈ្មោះ វណ្ណ សារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ឈ្មោះ​ បន កញ្ញា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង ។
កញ្ញារូបនេះបានមកស្នាក់នៅធ្វើការ នៅការដ្ឋានចិន នៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ។ ក្រោយពីធ្វើការឃាត់ទុកសមត្ថកិច្ចបាន ជិះម៉ូតូដាក់បំពង់ស៊ីម៉ាំង បំពងសំឡេងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារណ:ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោក ដើម្បីឲ្យសាមីខ្លួន យកបំពង់ស៊ីម៉ាំងមកប្តូរ នឹងយកកញ្ចក់មកបំពាក់ឲ្យបានត្រឹមត្រូវ ទើបប្រគល់ ម៉ូតូជូនគាត់វិញ ៕

មតិយោបល់