រតនគិរីៈ កាលពីវេលាម៉ោង ៦ និង ៣០នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មានករណីម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យយុជវជនម្នាក់ស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ តាមបណ្ដោយផ្លូវក្រួសក្រហម១ខ្សែរ ស្ថិតភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ សេវ ស្រីត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិច្រាយ(ស្លាប់)។
ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងដឹកឈើមួយកំណាត់វែងចេញពីភូមិឆ្ពោះទៅកាន់ច្រករបៀង យកទៅលក់នៅប្រទេសវៀតណាម បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ខណៈមកដល់ចំណុចខាងលើ ជនរងគ្រោះមើលមិនឃើញក៏បុកចំកន្ទុយឈើបណ្ដាលឲ្យដួលបាក់កស្លាប់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកសពជនរងគ្រោះប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់