ព័ត៌មានជាតិ

រថយន្តដឹកដី ទាញចង្កូតគេចមួយគ្រឿងទៀតឡើងសួនច្បារខណ្ឌចែកទ្រូងផ្លូវបុកបង្គោលភ្លើងនិង ដាច់កង់មុខ១គ្រាប់

ភ្នំពេញៈ រថយន្តដឹកដីមួយគ្រឿងបានបើកបោះពួយ ក្នុងល្បឿនលឿន បានវ៉ាក់នឹងរថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរ ស្របទិសគ្នា ទាញចង្កូតគេចក៏បានជ្រុល ឡើង ខឿនសួនច្បារខណ្ឌចែកទ្រូវផ្លូវបុកបង្គោលភ្លើង មួយដើមបាក់ទ្រេត ហើយ រថយន្តបានដាច់កង់ មុខ រងការខូចខាតធ្ងន់ធ្ងរ។
គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤និង៣០នាទីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិ កប់ស្រូវតូច សង្កាត់គោករកាខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្ត ដែលបុកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណះនោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ៣E.៤៣៤០ បើកបរ ដោយ បុរសម្នាក់ពុំស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុកេឃើញរថយន្តបែនដឹកធន់ធ្ងន់ខាងលើ បានធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានវ៉ាក់នឹងរថយន្តមួយគ្រឿងទៀត បើកស្របទិសគ្នា បង្អង់ល្បឿន ក៏បានទាញចង្កូតគេចទៅខាងឆ្វេងដៃបុករះឡើងខឿនសួនច្បារខណ្ឌចែកទ្រូងផ្លូវតែម្តង។
តាមសាក្សីបានអោយដឹងទៀតថា នៅពេលបុករះឡើងសួនប្រមាណ២០ម៉ែត្ររថយន្ត ទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវមួយដើមបាក់ទ្រេតហើយ រថយន្តក៏បានដាច់កង់មុខ ខាងឆ្វេងមួយគ្រាប់ ខ្ទាតចេញនិងកង់៣គ្រាប់ទៀត បានរងការខូចខាត ធ្ងន់ធ្ងរ ។បន្ទាប់ពីគ្រោះថ្នាក់អ្នកបើកបរបានគេចខ្លួនបាត់ ។លុះក្រោយមកនគរបាលក៏បានចុះទៅវាស់វែងរួច ក៏បានចាត់ចែងនាំយករថយន្តនោះទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាវសងការខូចខាត៕

 

មតិយោបល់