ព័ត៌មានជាតិ

មុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅស្រុកព្រៃនប់ ពេលនេះសមត្ថកិច្ចឃាត់បានហើយ

ព្រះសីហនុ: នៅថ្ងៃ ទី ០៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី កម្លាំង ជំនាញ នៃអធិការ ដ្ឋាន នគរបាល ស្រុក ព្រៃនប់បាន ចុះ បង្ក្រាបករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ៖
១-ឈ្មោះ ហន ហឿន ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុក ឈូក ខេត្ត កំពត មុខរបរ កសិករ ។
២-ឈ្មោះ មុំ កក្កដា ភេទ ប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មុខរបរបើកបរ ។
៣-ឈ្មោះ ដោម ឆាង ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅ ភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មុខរបរកម្មរោងចក្រ។
៤- សៅ សុខគា ភេទប្រុស អាយុ២០ ឆ្នាំមានទីលំនៅ ភូមិដូនឪ ឃុំជុំគីរី ស្រុកជុំគីរី ខេត្តកំពត មុខរបបរ មិនពិតប្រាកដ ។

ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យ សារធាតុ ញៀន ចំនួន៨កញ្ចប់ (ធំ២កញ្ចប់,តូច៦កញ្ចប់)
-ប្រភេទថ្នាំគ្រាប់ពណ៍ក្រហមសង្ស័យសារធាតុញៀន១កញ្ចប់មានចំនួន៣គ្រាប់
-ទូរស័ព្ទដៃចំនួន៤គ្រឿង
-ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ។

ករណីកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនកំពុងបន្តតាមនីតិវិធី ៕

 

មតិយោបល់