ភ្នំពេញៈ រថយន្តដឹកដីមួយគ្រឿងបានបើកបោះពួយ ក្នុងល្បឿនលឿន ក៏បានជ្រុលកៀររបាំងថ្មខណ្ឌចែកទ្រូវផ្លូវវៀចអស់មួយកំណាត់។
គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ីចំណុចខាងកើតស្ពាន៥មករា ក្នុងសង្កាត់ផ្សារដេប៉ូ៣ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្ត ដែលបុកទ្រព្យសម្បត្តិសាធារណះនោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង3A 0633បើកបរ ដោយ បុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុកេឃើញរថយន្តបែនខាងលើ បានធ្វើដំណើរតាមបណ្តោយមហាវិថីរុស្ស៊ីក្នុងទិសដៅពីលិច ទៅកើតក្នុងល្បឿនលឿន ។នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុមិនដឹងយ៉ាងម៉េចក៏ជ្រុលបុកកៀររបាំងថ្មពុះខណ្ឌចែកទ្រូងផ្លូវឲ្យវៀចអស់មួយកំណាត់ហើយបើកគេចចេញពីកន្លែងកើតហេតុប្រមាណ១០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចឃាត់រថយន្តកាក់ទុកដើម្បីដោះស្រាយ។
លុះក្រោយមកសមត្ថកិច្ចក៏បានចុះទៅវាស់វែងរួច ក៏បានចាត់ចែងនាំយករថយន្តនោះទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាវសងការខូចខាត៕
មតិយោបល់