ព័ត៌មានជាតិ

ហ៊ានម្លេះ! ឆក់ទូរស័ព្ទនៅកន្លែងដែលកងកម្លាំងកំពុងធ្វើការទៀត

ត្បូងឃ្មុំៈ កាលពី ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង៨និង២២ នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាពប្រាំ នៃអធិការដ្ឋាននគរ បាលស្រុកត្បូងឃ្មុំ បានចុះប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០១
នាក់ឈ្មោះនឿន ណាល់ ភេទប្រុស អាយុ ៣៣ ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពាក់ពន្ធ័ករណីឆក់ទូរស័ព្ទ នៅចំណុចតាមផ្លូវក្រាលកៅស៊ូភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ហេតុការណ៍ជនសង្ស័យបានជិះម៉ូតូ០១ គ្រឿង ម៉ាកឆ្លាមពណ៌ខ្មៅ គ្មានស្លាកលេខមកពីទិសខាងត្បូងមកជើងលុះមកដល់ចំណុចកើតហេតុខាងលើ ជួប និងក្មេងស្រី០១នាក់ឈ្មោះ ស្រ៊ុន សុភានី អាយុ១១ កំពុងដើរនិយាយទូរស័ព្ទទៅហៅឪពុកអោយមកឌុបទៅផ្ទះវិញស្រាប់តែជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបំរុងជិះម៉ូតូរត់តែពេលនោះត្រូវបានសំពត់រ៉ូបជនរងគ្រោះប៉ើងចូលទៅក្នុងច្រវ៉ាក់ម៉ូតូជន សង្ស័យជាប់អូសជនរងគ្រោះចំងាយប្រមាណ ២០០ម៉ែត្រហើយដោយជនរងគ្រោះបានស្រែក និងដល់មុខរោងបុណ្យកំពុងមានមនុស្ស ច្រើន ព្រមទាំងកំលាំងប្រជាការពារនៅទីនោះជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្ដង។

ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុលត្បូងឃ្មុំកសាងសំណុំរឿងចាត់ ការតាមនីតិវិធី៕

 

មតិយោបល់